មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ពីខាងរដ្ឋាភិបាល ថ្លែងការពារថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនមានការធ្លាក់ចុះដូចរបាយការណ៍ដែលចេញផ្សាយក្នុងពេលកន្លងទៅនោះទេ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានប្រកាន់ភ្ជាប់នូវច្បាប់ និងគោលការណ៍មួយចំនួនអំពីអនុសញ្ញាអន្តរជាតិនានាស្ដីពីសិទ្ធិមនុស្ស ជាពិសេសសិទ្ធិទទួលបានយុត្តិធម៌ចំពោះមុខច្បាប់។ការច្រានចោលចំពោះការរិះគន់របស់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ថាសិទ្ធិមនុស្សនៅកម្ពុជា កំពុងដើរថយក្រោយវិញនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា នេះជារបៀបបកស្រាយមួយជ្រុង ដែលខ្លួនកំពុងតែអនុវត្តទាំងបំពានច្បាប់ និងថែមទាំងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃទៀតផង។ថ្លែងនៅទីស្នាក់ការកណ្ដាលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៩ ឧសភា និងជាការស្វាគមន៍ចូលកាន់តំណែងជាប្រធានស្ថាប័ននេះថ្មីថ្មោងផង លោក កែវ រ៉េមី និយាយថា បាតុកម្ម និងការប្រមូលផ្ដុំនៅពេលនេះ គឺជាសកម្មភាពដែលអនុវត្តលើសពីច្បាប់កំណត់។ប្រភពRFA
http://www.rfa.org/khmer/news/human-rights/Cambodian-Human-Rights-Committee-05092016075546.html