លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានទប់ស្កាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែលោកបានព្រលយការពិចារណាលើកលែងទោសឬបន្ធូរបន្ថយទោស ក្រោយពេលសាលក្រមរបស់តុលាការចូលជាស្ថាពរ។ការថ្លែងរបស់នាយករដ្ឋមន្រ្តីធ្វើឡើងបន្ទាប់ពីមន្រ្តីសង្គមស៊ីវិលនិងប្រជាសហគមន៍មានទំនាស់ដីធ្លីមួយចំនួនបានចេញមុខចូលរួមយុទ្ធនាការពាក់អាវខ្មៅកាលពីថ្ងៃចន្ទទាមទារឲ្យដោះលែងមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្នុងយុទ្ធនាការកាលពីថ្ងៃចន្ទ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាន សកម្មជនដីធ្លី៤នាក់និងជនបរទេសពីរនាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។ក្នុងពិធីចែកសញ្ញបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងព្រមានចាត់វិធានការផ្លូវច្បាប់ជាបន្តទៀតលើមន្រ្តីសង្គមស៊ីវិលដែលលោកថាបំផុសបើកយុទ្ធនាការពាក់អាវខ្មៅ។ប្រភពVOD
http://vodhotnews.com/2016/05/hun-sen-reveals-forgiveness-for-charged-human-rights-defenders