ត្រឡប់ក្រោយ

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូងបន្តស៊ើបអង្កេតករណីលោក ស៊ុត ឌីណា

រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) អះអាងថាអង្គភាពនឹងបញ្ជូនមន្រ្តីទៅប្រទេសកូរ៉េខាងត្បូង ដើម្បីបន្តស៊ើបសង្កេតបន្ថែមលើសំណុំរឿងពុករលួយយ៉ាងតិចពីរទៀតរបស់អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌីនៅរសៀលនេះថាក្រោយពីបញ្ជូនខ្លួនលោក ស៊ុត ឌីណា ទៅកាន់តុលាការ អង្គភាពបានបញ្ជូនក្រុមការងាររបស់ខ្លួនទៅប្រទេសកូរ៉េខាងត្បូង ដើម្បីប្រមូលឯកសារពាក់ព័ន្ធនឹងអ្វីដែលលោកថា លោក ស៊ុត ឌីណា បានទារប្រាក់ពីបុគ្គលមួយចំនួន។ ទោះយ៉ាងណា លោកបានបដិសេធមិនផ្តល់ព័ត៌មានទាក់ទងនឹងសាក្សីដែលបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការទារប្រាក់នេះ។ លោកឲ្យដឹងទៀតថានៅពេលខាងមុខឆាប់ៗនេះ លោកនឹងបញ្ជូនមនុស្សមួយក្រុមទៀតទៅកាន់ប្រទេសកូរ៉េខាងត្បូងជាថ្មីម្តងទៀតដើម្បីប្រមូលភស្តុតាងមន្ថែមទៀត។ប្រភពVOD

 

http://vodhotnews.com/2016/05/acu-to-send-officials-to-investigate-dinaa-case

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា