ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ប្រសិនបើរូបលោកមិនចូលទៅតុលាការតាមការកោះហៅរបស់ព្រះរាជអាជ្ញា ដោយលោកចាត់ទុកថានេះជាការប្រព្រឹត្តបទល្មើសជាក់ស្តែង។ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១១ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។ប្រភពVOD
http://vodhotnews.com/2016/05/acu-head-says-sokha-will-be-arrested-if-not-follow-the-summonses