មន្ត្រីជាន់ខ្ពស់ នៃគណបក្ស សង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ បានមានបន្ទូលថា លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ សុខចិត្តប្រឈមច្បាប់ និងការចាប់ខ្លួន ដោយមិនព្រមទៅបំភ្លឺ តាមការកោះហៅ របស់តុលាការ ។ព្រះអង្គម្ចាស់ ធម្មិកោ បានសសេរ លើបណ្តាញ សង្គមហ្វេសប៊ុក ផ្ទាល់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ថា « ប្រធានស្តីទី កឹម សុខា បានសម្រេចចិត្ត ធ្វើពលិកម្ម ប្រឈមនឹងច្បាប់ ហើយសុខចិត្តឲ្យ គេចាប់ខ្លួន ដើម្បីផ្តល់កំលាំងចិត្ត ឲ្យយើងទាំងអស់គ្នា នៅខាងក្រៅ ។ ហេតុ ដូច្នេះ ដើម្បីផ្តល់សេចក្តីកក់ក្តៅ ជូនលោកវិញ យើងត្រូវតែរួបរូមគ្នា ប្តេជ្ញាចិត្តបន្ត បេសកម្មពិសិដ្ឋ របស់លោក រៀងរាល់ថ្ងៃជាមិនខាន ដើម្បីទាមទារ សិទ្ធសេរីភាព និង ប្រជាធិតេយ្យ ពេញលេញ ជូនប្រជាពលរដ្ឋខ្មែរ ហើយ ការពារបូរណភាពទឹកដី និង ឯករាជ្យភាពជាតិយើង»។