អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា មន្ត្រីនៃឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក សឺន សាលី នៅតែស្ថិតក្នុងការចោទប្រកាន់នៅឡើយ។ប៉ុន្តែឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា យល់ថា ចំណាត់ការផ្លូវច្បាប់លើមន្ត្រីរបស់ខ្លួនត្រូវបានបញ្ឈប់អស់ហើយ ក្រោយពីអង្គការសហប្រជាជាតិ ទទួលបានការឆ្លើយតបពីក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា មន្ត្រីអង្គការសហប្រជាជាតិ ត្រូវបានការពារដោយអភ័យឯកសិទ្ធិ។អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី១០ ឧសភា ថា មន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សឺន សាលី មិនទាន់រួចផុតពីការចោទប្រកាន់នៅឡើយទេ ព្រោះក្រសួងនេះមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការ ពីការសម្រេចទម្លាក់បទចោទនោះទេ។ លោកបន្ថែមថា ទោះបីជាលោក សឺន សាលី មានអភ័យឯកសិទ្ធិក៏ដោយ ក៏មិនអាចយកអភ័យឯកសិទ្ធិនោះមកការពារខ្លួនបានដែរ៖ «ជាប់ចោទនៅឡើយទេ គ្មានអភ័យឯកសិទ្ធិឯណា? យូ.អិនៗ (UN) ឥឡូវមើលសញ្ជាតិគាត់ទៅមើល សញ្ជាតិខ្មែរ អីក៏សញ្ជាតិ យូ.អិន សញ្ជាតិខ្មែរ ឬក៏សញ្ជាតិអាមេរិក សញ្ជាតិណាក៏ដោយ តែខុសច្បាប់ហើយ វាអត់មានអភ័យឯកសិទ្ធិអីនោះទេ»។ប្រភពRFA
http://www.rfa.org/khmer/news/law/Spokesman-of-Interior-Ministry-Says-UN-Staff-Remains-Charged-05102016081358.html