លោកនាយករដ្ឋមន្ត្រី បានព្រមានជាថ្មីទៀតថា កុំប្រើប្រាស់ពណ៌ក្រោមហេតុផលផ្សេងៗដើម្បីដាក់សម្ពាធប្រឆាំង រដ្ឋាភិបាល។ លោក ហ៊ុន សែន បញ្ជាក់ថា ការបង្ខំឲ្យរដ្ឋាភិបាលដើរដល់ផ្លូវទាល់ច្រក អាចនឹងមានស្ថានភាពមិនល្អប៉ុន្មាននោះទេ។មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា លោក ហ៊ុន សែន ហាក់ដូចជាចង្អៀតចង្អល់ និងបិទសិទ្ធិសេរីភាពពលរដ្ឋ។ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី បានប្រាប់ពីមធ្យោបាយសម្រាប់ច្រកចេញ ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នានេះថា មានតែតតាំងតាមផ្លូវតុលាការតាមរយៈមេធាវីការពារក្ដីតែមួយគត់ ដែលជាជម្រើសដ៏ប្រសើរ ក្នុងសំណុំរឿងសុំឲ្យដោះលែងមន្ត្រីអង្គការអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប ១រូប គឺលោក នី ចរិយា។ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រនៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី១០ ឧសភា។ប្រភពRFA
http://www.rfa.org/khmer/news/politics/Hun-Sen-warning-who-wearing-color-dress-and-take-action-wrong-law-05102016074202.html