ត្រឡប់ក្រោយ

លោក កឹម សុខា ប្រកាន់ជំហរមិនចូលបំភ្លឺនៅថ្ងៃស្អែក ទោះប្រឈមការចាប់ខ្លួន

មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិក្នុងនោះមានប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ប្រកាន់ជំហរមិនចូលបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការ បើទោះជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាការមិនចូលបំភ្លឺជាការប្រព្រឹត្តបទល្មើសជាក់ស្តែងនិងឈានទៅការចាប់ខ្លួន។ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១១ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ប្រាប់វីអូឌីថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនៅតែប្រកាន់ជំហរមិនចូលបំភ្លឺតាមការកោះហៅ។ប្រភពVOD

http://vodhotnews.com/2016/05/sokha-sticks-not-to-follow-summons

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា