អង្គរក្សពីរនាក់ក្នុងចំណោមអង្គរក្សបីនាក់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានបើកសវនាការ ជំនុំជម្រះពីបទវាយដំតំណាងរាស្ត្រគណបក្សប្រឆាំង ពីររូបនៅមុខរដ្ឋសភាកាលពីឆ្នាំមុន បាន សារភាពចំពោះ ការវាយប្រហារនៅថ្ងៃចុងក្រោយនៃសវនាការ ជំនុំជម្រះករណី របស់ពួកគេកាលពីម្សិលមិញប៉ុន្តែ បានបដិសេធមិន និយាយថា នរណាបានបញ្ជូនពួកគេទៅទីនោះឡើយ។ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ស៊ុត វណ្ណនី អាយុ៤៥ឆ្នាំ ជាសមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋ មន្ត្រី ត្រូវបានចោទប្រកាន់ពីបទប្រើអំពើ ហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិដោយមាន ស្ថានទម្ងន់ទោស ពាក់ព័ន្ធតួនាទីរបស់ពួកគេក្នុងការវាយប្រហារ ទៅលើលោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកាលពីខែតុលា ។នៅថ្ងៃដំបូងនៃសវនាការជំនុំជម្រះក្តីរបស់បុរស ទាំងបីនាក់នេះកាលពីខែមុន ចាយ សារិទ្ធ សារភាព ថា បានចូលរួមក្នុងការវាយដំនោះ ប៉ុន្តែ បដិសេធ ថាមិនបានបំផ្លាញទ្រព្យសម្បត្តិទេ។ នៅពេល សវនាការជំនុំជម្រះបានបន្តកាលពីម្សិលមិញ ម៉ៅ ហឿនបានផ្តល់សក្ខីកម្មស្ទើរតែដូចគ្នាបេះបិទទៅ នឹងសក្ខីកម្មរបស់សហសេវិកខ្លួន។ប្រភព ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/31448