លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅឆ្លើយផ្ទាល់មាត់នៅរដ្ឋសភាតាមសំណើរបស់តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារ ទាក់ទងនឹងការលើកឡើងថាមានកងទ័ពវៀតណាមនៅលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរី។កាលពីថ្ងៃទី១០ ខែមីនា រដ្ឋសភាបានបញ្ជូនលិខិតរបស់លោក អ៊ុំ សំអាន ទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយក្នុងលិខិតនោះតំណាងរាស្រ្តមានបំណងសួរនាំរដ្ឋាភិបាលទាក់ទងនឹងមានព័ត៌មានចុះផ្សាយថាកងទ័ពវៀតណាមមានមូលដ្ឋាននៅលើដីសម្បទានសេដ្ឋកិច្ចប្រហែលជា៤ម៉ឺនហិចតាក្នុងខេត្តរតនគិរី។ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ផ្ញើទៅកាន់ប្រធានរដ្ឋសភាលោក ហេង សំរិន ហើយវីអូឌីទើបតែទទួលបាននៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថាលោកនឹងបញ្ជូនសមាសភាពរដ្ឋាភិបាលទៅរដ្ឋសភាទាក់ទងនឹងសំណួររបស់លោក អ៊ុំ សំអាន នៅពេលដែលលោកមានវត្តមាននៅក្នុងកិច្ចប្រជុំសភា។ប្រភពVOD
http://vodhotnews.com/2016/05/secretary-of-state-at-ministry-of-social-affairs-hopes-the-court-not-prosecute-the-lawsuit