ត្រឡប់ក្រោយ

គជប ស្នើឲ្យ EU ជួយពន្លឿនអង្គការ UNOPS ផ្ដល់សម្ភារចុះឈ្មោះបោះឆ្នោតឲ្យបានឆាប់

គណៈកម្មការ​ជាតិ​រៀបចំ​ ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ក្នុងការ​ផ្គត់ផ្គង់​សម្ភារៈ​ចុះឈ្មោះ​បោះឆ្នោត​ដល់ គ​.​ជ​.​ប ឲ្យ​បាន​ឆាប់​ដើម្បី​ងាយស្រួល​ក្នុងការ​កំណត់ពេល​វេលា​ចុះឈ្មោះ​បោះឆ្នោត​។​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គជប ចុះ​ថ្ងៃទី​២០ មេសា បាន​ឲ្យ​ដឹងថា ដើម្បី​ព​ន្លឿ​ន​ពេលវេលា​នៃ​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ឲ្យ​ទាន់ពេលវេលា គ​.​ជ​.​ប សុំ​ឲ្យ​សហភាព​អឺរ៉ុប ជួយ​ព​ន្លឿ​ន​អង្គការ UNOPS ផ្គត់ផ្គង់​សម្ភារ​ចុះឈ្មោះ​បោះឆ្នោត​ដល់ គជប ឲ្យ​បាន​ឆាប់ ព្រោះថា កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​មិនអាច​កំណត់​បានទេប្រសិនបើ​គ្មាន​សម្ភារ​សម្រាប់​បម្រើការ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​នេះ​។​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ទំនាក់ទំនង​សាធារណៈ គ​.​ជ​.​ប លោក ខន កែវ​មនោ បាន​អះអាងថា នៅពេលនេះ គ​.​ជ​.​ប មិនទាន់​ទទួលបាន​សម្ភារ​សម្រាប់​ផ្គត់ផ្គង់​ការចុះឈ្មោះ​បោះឆ្នោត​ពី អង្គការ UNOPS ដែល​ខាង​សហភាព​អឺរ៉ុប​ទុក​ភារកិច្ច​ឲ្យ​អង្គការ​នេះ​ចាត់ចែង​នៅឡើយ​ទេ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=38873&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា