ត្រឡប់ក្រោយ

លោក ហ៊ុន សែន ដាក់បញ្ជាឲ្យត្រៀមបង្ក្រាបអ្នកចង់ធ្វើបដិវត្តន៍

លោក​នាកយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​ត្រៀម​​បង្ក្រាប​ចំពោះ​ អ្វី​ដែល​លោក​ហៅ​ថា​អ្នក​មាន​បំណង​ចង់​ធ្វើ​បដិវត្តន៍ ឬ​ធ្វើ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​ជា​យុទ្ធនាការ​​ដែល​​ក្រុម​អង្គការ​សង្គម ​ស៊ីវិល​បាន​​ចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​ចន្ទ​ដែល​ជា​ការ​តស៊ូ​មតិ​ដោយ​ សន្តិវិធី​ដើម្បី​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​ប្រព័ន្ធ​​យុត្តិធម៌​ដែល​ បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ រូប និង​មន្ត្រី​ គជប មួយ​រូប​ទាំង​ «អយុត្តិធម៌​» នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​នារី​កាត់​​សក់​​ម្នាក់​។អ្នក​វិភាគ​​ថ្លែង​ថា​ប្រសិន​បើ​ប្រព័ន្ធ​​តុលាការ​កម្ពុជា​ធ្វើការ​ដោយ​ ​យុត្តិធម៌​ឯករាជ្យ​ផ្អែក​ទៅ​​លើ​​អង្គហេតុ​ និង​អង្គ​ច្បាប់​ត្រឹមត្រូវ​ទៅ​​លើ​មន្ត្រី​ទាំង ៥ រូប​នោះ​ក៏​ពុំ​មាន​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​កើត​ឡើង​ដែរ។ក្នុង​ពិធី​ចែក​សញ្ញបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ដែល​ធ្វើ​ឡើង​ នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​លោក​ ហ៊ុន សែន បាន​​ថ្លែង​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ ដែល​លោក​ថា​បំផុស​​ឱ្យ​មាន​​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ។ ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា