ត្រឡប់ក្រោយ

លោក ជា សុផារ៉ា ព្រមានដាក់ឈ្មោះអ្នករំលោភដីពលរដ្ឋក្នុងបញ្ជីខ្មៅជូនប្រមុខរដ្ឋាភិបាល

រដ្ឋមន្ត្រីថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ លោក ជា សុផារ៉ា ព្រមាន​​អ្នក​រំលោភ​ដី​ពលរដ្ឋ​ទាំងអស់ ថា​នឹង​ដាក់ឈ្មោះ​អ្នក​​ទាំង​នោះ​ទៅ​​​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​ជូន​ប្រមុខ​ រដ្ឋាភិបាល បើ​ទោះ​បីជា​អ្នកនោះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ក៏​ដោយ។លោក ជា សុផារ៉ា ព្រមាន​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៦ ឧសភា នេះ សម្រាប់​ការ​ស្នើ​ចុះបញ្ជី ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​របស់​បុគ្គល​ណា​ដែល​តែងតែ​មាន​ករណី​រំលោភ​យក​ដី​ ប្រជាពលរដ្ឋ។លោក ជា សុផារ៉ា ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​ទើប​តែ​ប្ដូរ​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​លោក អ៊ឹម ឈុនលឹម ដែល​ទើប​ចូល​និវត្ត កាល​ពី​ដើម​ខែ​មេសា។បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ ភាគច្រើន​កើត​ឡើង​ជាមួយ​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ឧកញ៉ា​ដែល​វិនិយោគ​លើ​វិស័យ​ឯកជន រួម​នឹង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ ជាដើម។ប្រភពFRA

 

http://www.rfa.org/khmer/news/land/Sophara-warns-to-black-list-who-illegally-grabbing-land-05062016092556.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា