ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន ចង់ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកបំភ្លឺក្នុងសភាជាមួយលោក អំពីកងទ័ពវៀតណាមដីសម្បទាន

លោក​ អ៊ុំ​ សំ​អាន​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ ចង់ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចូល​បំភ្លឺ​ដោយ​ផ្ទាល់​ក្នុង​រដ្ឋសភា​ជាមួយនឹង​លោក​ ជា​ជាង​ចាត់​ តំណាង​ចូល​បំភ្លឺ​ជំនួស​ករណី​ ដី​សម្បា​ទាន​សេដ្ឋកិច្ច​មួយ​កន្លែង​នៅ​ខេត្ត​រតនគីរី​ដែល​លោក​ថា​មាន​ វត្តមាន​កងទ័ព​វៀតណាម​គ្រប់គ្រង​លើ​ដី​នោះ​ ។​ លោក​ថា​ នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​រឿង​នេះ​ ។​ នេះ​បើ​យោង​តាម​លោក​ មាំុ​ ម៉ា​ជី​កូ​​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១១​ខែឧសភា​នេះ​ ។​ បែប​នេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ស្វាគមន៍​ជា​និច្ច​ នៅ​ពេល​ដែល​លោក​ អ៊ុំ​ សំ​អាន​ ចេញពី​ពន្ធ​ធនាគារ​វិញ​ ។​ ​ជំនួយការ​ម្នាក់​របស់​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ដែល​កំពុង​ឃុំ​នៅ​ ពន្ធ​ធនាគារ​ ករណី​រឿង​ផែនទី​ព្រំដែន​ជាមួយ​វៀតណាម​បាន​អះអាង​ថា​ លោក​ អ៊ុំ​ សំ​អាន​ ទទូច​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ បំភ្លឺ​ដោយ​ផ្ទាល់​ចំពោះ​ការ​ចោទសួរ​របស់​លោក​ នៅ​ក្នុង​រដ្ឋសភា​ទាក់ទង​ទៅ​នឹង​ការ​ចោទសួរ​ពី​វត្តមានរ​បស់ទ័ព​វៀតណាម​នៅ​ លើ​តំបន់​ដី​សម្បទាន​នៅ​កម្ពុជា​ ។​ប្រភពវិទ្យុ​ស្ត្រីFM102

http://wmc.org.kh/blog/archives/17961

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា