អ្នកយកព័ត៌មានវីអូឌីផ្នែកថតវីដេអូត្រូវបានអង្គរក្សរបស់នាយករដ្ឋមន្រ្តីឲ្យចេញពីសាលចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំភ្លាមៗ មិនឲ្យយកព័ត៌មានទាក់ទងនឹងការចែកសញ្ញាបត្រក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី។នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យI.I.C នៃបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិអប់រំ។អ្នកថតវីដេអូរបស់វីអូឌី លោក ហ៊ុយ ឧស្សាហ៍ មានប្រសាសន៍ថាលោកត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងសាលចែកសញ្ញាបត្ររួចហើយ បន្ទាប់មកលោកបានរៀបចំកាមេរ៉ាវីដេអូដើម្បីថត តែស្រាប់តែអង្គរក្សសួរថាមកពីស្ថាប័នវីអូឌី ហើយក៏បានស្រាវខ្សែសំឡេងនិងឲ្យរូបលោកចេញពីសាលចែកសញ្ញាបត្រនោះ។ លោកបញ្ជាក់ថាចំណែកអ្នកថតវីដេអូរបស់ទូរទស្សន៍ហង្សមាសនិងអាស៊ីអាគ្នេយ៍ត្រូវបានអនុញ្ញាតឲ្យនៅថតវីដេអូដដែល។ លោកចាត់ទុកថានេះជាការរើសអើងមួយ។ប្រភពVOD
http://vodhotnews.com/2016/05/vod-reporter-banned-not-to-cover-hun-sens-event