ត្រឡប់ក្រោយ

អ្នកកាសែតនិងបុគ្គលិកអង្គការត្រូវសមត្ថកិច្ចឃាត់ខ្លួនទាក់ទងបទល្មើសព្រៃឈើ

សមត្ថកិច្ចខេត្ដព្រះវិហារ បានឃាត់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងមន្ដ្រីអង្គការម្នាក់ ខណៈពួកគេចុះយកព័ត៌មាន និងថតរូបភាពទាក់ទងបទល្មើសព្រៃឈើរបស់ក្រុមហ៊ុនមួយនៅស្រុកគូលែន ដោយក្រុមហ៊ុននោះចោទថា យកព័ត៌មានគ្មានការអនុញ្ញាត។ចាងហ្វាងកាសែតឆន្ទៈកូនខ្មែរលោក ពន តារាហ៊ុល ប្រាប់វីអូឌី នៅថ្ងៃពុធនេះថា កាលពីល្ងាចថ្ងៃទី១០ ខែឧសភានេះ អធិការនគរបាលស្រុកគូលែន លោក ឡាញ់ លីសៀវឡេង បានឃាត់ខ្លួនភ្នាក់ងាររបស់លោកម្នាក់ និងមន្រ្ដីម្នាក់ នៃអង្គការអភិរក្សជលផល បរិស្ថាន ព្រៃឈើកម្ពុជា។លោកថា ការឃាត់ខ្លួននេះតាមបណ្ដឹងរបស់ក្រុមមួយឈ្មោះគុប៉ូម៉ូនី ក្រោយពេលពួកគេថតរូប និងរាយការណ៍ព័ត៌មានពីបទល្មើសព្រៃឈើនៅក្នុងក្រុមហ៊ុននោះ។លោកបន្ដថា ជនសង្ស័យទាំងពីរនាក់ត្រូវអធិការដ្ឋាននគរបាលស្រុកគូលែន ដោយចោទថា យកព័ត៌មាននិងថតរូបនៅក្នុងក្រុមហ៊ុនគ្មានការអនុញ្ញាត។ប្រភពVOD

http://vodhotnews.com/2016/05/journalist-and-oganization-employee-have-arrested

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា