ត្រឡប់ក្រោយ

រដ្ឋាភិបាលសម្រេចបង្កើតឧទ្យានជាតិអូរយ៉ាដាវនិងក្រវាញដែលមានផ្ទៃដីសរុបជាង៩០ម៉ឺនហិកតា

រដ្ឋាភិបាលបានសម្រេចបង្កើតឧទ្យានជាតិអូរយ៉ាដាវក្នុងខេត្តរតនគិរីនិងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនិងកណ្តាលដែលមានផ្ទៃដីសរុបទាំងអស់ជាង៩០ ម៉ឺនហិកតា ដោយរដ្ឋាភិបាលថាធ្វើឡើងក្នុងគោលបំណងការពារនិងអភិរក្សជីវៈចម្រុះនៅតំបន់នោះ។អនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលបានសម្រេចបង្កើតឧទ្យានជាតិអូរយ៉ាដាវស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី ដែលមានផ្ទៃដីទំហំ១០១៣៤៨ហិកតា។ ចំណែកអនុក្រឹត្យផ្សេងទៀតចុះថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលបានបង្កើតឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺនិងខេត្តព្រះសីហនុ ដែលមានផ្ទៃដី៤១០៣៩២ហិកតា។ រដ្ឋាភិបាលក៏សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលក្នុងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់និងខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីទំហំ៤០១៣១៣ហិកតា ។អនុក្រឹត្យបញ្ជាក់ថាការបង្កើតឧទ្យាននេះដើម្បីការពារតួនាទីខាងផ្នែកប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ដែលបានកំណត់សម្រាប់ជាផលប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងតួនាទីមុខងារនៃតំបន់នោះ។ប្រភពVOD

http://vodhotnews.com/2016/05/govt-creates-national-park-at-kravanh-forest

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា