លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តរម្លឹកពីការឈឺចាប់គ្រួសាររបស់លោក នៅពេលដែលគេចោទកូនប្រុសច្បាប់របស់លោក គឺលោក ហ៊ុន ម៉ាណែត ថា មិនមែនជាកូនបង្កើតរបស់លោកនោះទេ។ ប្រមុខបក្សកាន់អំណាច បានប្រកាសថា អ្នកដែលចោទប្រកាន់បែបនេះ គឺជាក្រុមគណបក្សប្រឆាំង ដែលមានចេតនាមិនចង់ឲ្យគ្រួសាររបស់លោក បានសេចក្តីសុខ។និយាយដល់ចំណុចនេះ លោក ហ៊ុន សែន បានថ្លែងខ្លាំងៗថា «គណបក្សប្រឆាំងមិនឲ្យលោកបានសុខ លោកក៏ឲ្យគណបក្សប្រឆាំងបានសុខនោះដែរ»។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យIIC ប្រមុខរដ្ឋាភិបាល បានអះអាងថា សម្តេចនឹង«កំដរគណបក្សប្រឆាំងលេងដល់ទីបញ្ចប់»។ សម្រាប់ លោក ហ៊ុន សែន ការចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត ជាកូនមេដឹកនាំវៀតណាមម្នាក់មិនមែនជាកូនរបស់លោកនោះ ជាការប្រមាថមកលើក្រុមគ្រួសារលោកដែលមិនអាចអត់ឱនឲ្យបាននោះទេ។
http://www.thmeythmey.com/?page=detail&ctype=article&id=39731&lg=kh