ត្រឡប់ក្រោយ

លោក អ៊ូ វីរៈថា ករណីលោកមិនសំខាន់សម្រាប់អ្នកនយោបាយ ជាងបញ្ហាពលរដ្ឋខ្វះទឹកទេ

លោក អ៊ូ វីរៈ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​មុន​ចូល​តុលាការ​ថា ករណី​របស់លោក​មិនគួរ​ជា​ប្រធាន​សំខាន់​ដែល​អ្នកនយោបាយ និង​សង្គម​គួរតែ​ផ្តោត​នោះទេ ប៉ុន្តែ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ខ្វះ​ទឹក​ ប្រើប្រាស់ និង​ពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ផ្សេង​ជាច្រើន​ករណី​ទៀត​នោះ ទើប​ជា​បញ្ហាសំខាន់ និង​ត្រូវ​ស្វែងរក​ដំណោះស្រាយ​។ លោក​ថា​៖«​ខ្ញុំ​មិន​ចង់​ឲ្យ​រឿង​ខ្ញុំ​ទៅជា​ប្រធានបទ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នូវ​បញ្ហា​រាប់ម៉ឺន​ជំពូក ពួកគាត់​គួរ​ជា​ប្រធានបទ​នៃ​ការជជែក​គ្នា​សម្រាប់​អ្នកនយោបាយ និង​សង្គមជាតិ​ទាំងមូល​។ មិនមែន​រូបខ្ញុំ​ទេ​»​។ បើទោះជា​អ្នកវិភាគ​រូបនេះ បារម្ភ​ចំពោះ​ការចូល​បំភ្លឺ​ជុំវិញ​បណ្តឹង​របស់ លោក សុខ ឥសាន ដែល​បាន​ប្តឹង​រូបលោក ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះដែរ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=39732&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា