លោកឧកញ៉ា ទ្រី ភាព ដែលល្បីឈ្មោះខាងទទួលសិទ្ធិប្រមូលទិញឈើពីរដ្ឋាភិបាលតម្លៃរាប់ លានដុល្លារនោះបានប្រកាសមិនចូលរួមដេញថ្លៃទិញឈើប្រមាណ ៧ ម៉ឺនម៉ែត្រគុបដែលគណៈកម្មការប្រឆាំងបទល្មើសព្រៃឈើបានរឹបអូសពី បទល្មើសនោះទេ។ការប្រកាសដ៏កម្ររបស់លោក ទ្រីភាព នេះត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដើម្បីរៀបចំដាក់ដេញថ្លៃលក់ឈើប្រមាណ ៧ ម៉ឺនម៉ែត្រគុបនោះកាលពីថ្ងៃអង្គារ។ ថវិការដែលបានមកពីការលក់ឈើនោះនឹងត្រូវប្រើប្រាស់ជាសំខាន់ ដើម្បីលើកកម្ពស់ក្នុងវិស័យអប់រំខណៈលោកនាយករដ្ឋមន្ត្រីធ្លាប់ បានប្រកាសថាឈើដែលរឹបអូសបានគឺមិនត្រូវលក់នោះទេដោយត្រូវ ប្រគល់ទៅឲ្យក្រសួងអប់រំដើម្បីសាងសង់សាលារៀន ឬបំពេញទៅតាមតម្រូវការផ្សេងៗ។លោក ទ្រី ភាព បានប្រកាសមិនចូលរួមដេញថ្លៃឈើនេះនៅក្នុងហ្វេសប៊ុករបស់លោកផ្ទាល់កាលថ្ងៃពីម្សិលមិញ។ ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com