ក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា កម្ពុជា លោក សុខ ទូច បានបញ្ចប់បេសកកម្មពិនិត្យ និងវាស់វែងបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តរតនគិរី នៅថ្ងៃទី១៥ ឧសភា។ លោកថ្លែងថា ការបោះបង្គោលព្រំដែននៅក្នុងខេត្តនេះមិនមានបញ្ហាទេ លើកលែងតែការជីកស្រះទឹករបស់វៀតណាម។ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ឧសភា ថា ការជីកស្រះទឹករបស់វៀតណាម នៅក្នុងខេត្តរតនគិរី ពិតជាបានចូលដីកម្ពុជា មែន៖ «គឺនៅចន្លោះបង្គោល៣០ និងបង្គោល៤០ ដែលវៀតណាម ជីកស្រះហ្នឹង គឺវៀតណាម មិនគោរពកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ថាមុននឹងធ្វើអីត្រូវតែពិគ្រោះផ្ដល់ដំណឹងទៅដល់ប្រទេសនៅជិតខាង គឺប្រទេសកម្ពុជា និងវៀតណាម។ អ៊ីចឹងវៀតណាម ជីកស្រះហ្នឹងអត់បានផ្ដល់ដំណឹងមកកម្ពុជា ទេ។ ហើយតំបន់នោះខ្ញុំមិនបន្តទៀតទេ ព្រោះមានបញ្ហាដែលត្រូវដោះស្រាយទៀត។ ចំនួនស្រះឥឡូវនៅសល់៨។ អាមួយទៀតលុបបាត់ហើយ។ តំបន់ហ្នឹងជាតំបន់ទឹក។ អ្នកណាក្ដោបទីនោះបានមុន អ្នកហ្នឹងឈ្នះ»។ប្រភពRFA
http://www.rfa.org/khmer/news/politics/Sok-Touch-Finishes-Border-Study-in-Ratanakiry-05162016005729.html