មន្ត្រីគណបក្សសង្គ្រោះជាតិ មិនបោះបង់គោលជំហររបស់ខ្លួនក្នុងការស្វែងរកទីតាំងលើកអង់តែន ទូរទស្សន៍ព្រះអាទិត្យ ឬសាន់ធីវី (SUN TV) នោះទេ។ ការបន្តស្វែងរកទីតាំងថ្មីនេះ បន្ទាប់ពីអាជ្ញាធរខេត្តកណ្ដាល មិនអនុញ្ញាតឲ្យគណបក្សនេះលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ តាមការស្នើសុំរបស់បក្សប្រឆាំងឡើយ ក្រោមហេតុផលថា មានការតវ៉ាពីប្រជាពលរដ្ឋ ២១នាក់។មន្ត្រីគណបក្សសង្គ្រោះជាតិ បានសម្លឹងឃើញទីតាំងថ្មីដើម្បីលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ ហើយត្រៀមនឹងដាក់ទៅប្រជុំពិភាក្សាសម្រេចនៅក្នុងថ្នាក់ដឹកនាំ គណបក្ស។អនុប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍នៅថ្ងៃទី១៦ ឧសភា ថា គណបក្សនៅមិនទាន់សម្រេចថាយកទីតាំងថ្មីក្នុងទឹកដីខេត្តកណ្ដាល នោះនៅឡើយទេ ដោយរង់ចាំការសម្រេចពីគណៈកម្មការគណបក្សសិន។ប្រភពRFA
http://www.rfa.org/khmer/news/politics/CNRP-official-finding-another-location-for-build-Sun-TV-antenna-05162016060008.html