លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានមកកាន់ហ្វេសប៊ុករបស់លោកពីការផ្តល់អត្តសញ្ញាណប័ណ្ណរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថាលោកបានឃើញការរិះគន់របស់ប្រជាពលរដ្ឋទៅលើមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅលើទំព័រហ្វេសបុករបស់លោក ពីការយឺតយ៉ាវនៃការផ្តល់អត្តសញ្ញាណប័ណ្ណដែលមានអ្នកខ្លះជាងមួយឆ្នាំហើយនៅមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណនៅឡើយ។ តបទៅនឹងបញ្ហានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាក់ទងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងផ្តល់ព័ត៌មានមកកាន់លោកតាមរយៈហ្វេសប៊ុករបស់លោកពីការដោះស្រាយរបស់មន្ត្រីអត្តសញ្ញាណកម្មចំពោះបញ្ហានេះ។លោកសរសេរថា៖ “សូមទំនាក់ទំនងជាមួយក្រុមការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាបន្ទាន់នៅថ្ងៃនេះហើយផ្តល់ព័ត៌មានមកកាន់Facebookសម្តេចតេជោឲ្យបានដឹងថាអ្វីដែលជាសំណូមពររបស់បងប្អូនតើមន្រ្តីយើង បានដោះស្រាយជូនបានក្នុងកម្រិតណា?”ប្រភពVOD
http://vodhotnews.com/2016/05/pm-called-for-reporting-irregularities-of-identity-card