សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដោយអះអាងថាដំណើរការស៊ើបអង្កេតរបស់សាលាដំបូងមិនទាន់បញ្ចប់នៅឡើយ។នៅព្រឹកថ្ងៃអង្គារនេះ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនមកសាលាឧទ្ធរណ៍ ដោយដៃជាប់ខ្នោះ។ ក្រោយបញ្ចប់សវនាការ មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជូង ជូងី បានថ្លែងប្រាប់អ្នកសារព័ត៌មានចៅក្រមសម្រេចមិនឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមមូលហេតុពីរ គឺទីមួយសាលាដំបូងមិនទាន់បញ្ចប់ការស៊ើបអង្កេតនិងទីពីរគឺលោកអាចបង្កចលាចលក្នុងសង្គម ប្រសិនបើនៅក្រៅឃុំ។មុនពេលចូលសវនការ ទាំងដៃជាប់ខ្នោះ លោក អ៊ុំ សំអាន បានថ្លែងថា៖ “រឿងដែលអយុត្តិធម៌ អ្នកការពារទឹកដី ត្រូវជាប់ពន្ធនាគារ ឯអ្នកធ្វើឲ្យបាត់បង់ទឹកដីគឺជាអ្នកស្នេហាជាតិនិងរួចខ្លួនទៅវិញ”។ លោកបញ្ជាក់ថាការចាប់ខ្លួនរបស់លោកផ្ទុយនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០។ប្រភពVOD
http://vodhotnews.com/2016/05/appeal-court-denied-bail-release-for-lawmaker