ត្រឡប់ក្រោយ

គ.ជ.បនឹងជ្រើសរើសអគ្គលេខាធិការរងថ្មីបើតុលាការរកឃើញថាលោក នី ចរិយា មានទោស

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា អវត្តមាន​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ដែល​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពេល​នេះ មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​កំណែទម្រង់​ស្ថាប័ន​មួយ​នេះ ​ឡើយ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​កិច្ចការ​បោះឆ្នោត​យល់​ថា ការ​បាត់​បង់​បេក្ខភាព​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ដែល​បេក្ខភាព​នេះ​ទទួល​ខុស​ត្រូវ និង​ការងារ​ទទួល​បន្ទុក​ខុស​ពី គ.ជ.ប ចាស់ ដែល​បេក្ខភាព​អគ្គលេខាធិការ​រង ធ្វើ​តែ​ការងារ​ជា​ជំនួយការ​ឲ្យ​អគ្គលេខាធិការ​នោះ។មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ប្រកាស​ជំហរ​របស់​ខ្លួន​ថា ក្នុង​ដំណាក់កាល​នេះ គ.ជ.ប ដាច់​ខាត​នឹង​មិន​ជ្រើសរើស​អគ្គលេខាធិការ​រង គ.ជ.ប ថ្មី​ជំនួស​លោក នី ចរិយា ឡើយ។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/ny-chakrya-case-05142016061041.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា