ត្រឡប់ក្រោយ

ឧទ្ធរណ៍ មិនទាន់ឆ្លើយតប សំណើសុំនៅក្រៅ ឃុំលោក នី ចរិយា

ក្រោយពីលោក សំ សុគង់ មេធាវីការពារក្តីឲ្យ លោក នី ចរិយា បានដាក់លិខិតស្នើទៅ សាលាឧទ្ធរណ៍ ដើម្បីសុំឲ្យកូនក្តីរបស់ខ្លួន បាននៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែ រហូតមកដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មិនទាន់មានការឆ្លើយមកនៅឡើយទេ។លោក សំ សុគង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា “មិនទាន់មានការឆ្លើយតបមកទេ បើឆ្លើយមក ខ្ញុំនឹងធ្វើការផ្សព្វផ្សាយ”។លោកមេធាវី សំ សុគង់ បានមានប្រសាសន៍ថា លោកបានដាក់លិខិត ស្នើសុំ នៅក្រៅឃុំនេះ តាំងពីថ្ងៃ ទី១១ ឧសភា មកម្ល៉េះ ក្រោយពីសាលាដំបូង បានបដិសេធនូវ សំណើ របស់លោក នាពេលកន្លងមក។ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/5473.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា