ត្រឡប់ក្រោយ

លីកាដូបង្ហាញចំនួនអ្នកទោសនយោបាយជាប់ពន្ធនាគារមានការកើនឡើង

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បញ្ជាក់​ថា ចំនួន​អ្នក​ទោស​នយោបាយ​ដែល​បាន​ជាប់​ពន្ធនាគារ​មាន​ការ​កើន​ឡើង​ខ្លាំង នៅ​ក្នុង​រយៈពេល​ដែល​អាជ្ញាធរ​កាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​សំឡេង​មតិ​រិះគន់។សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​នេះ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មក ការ​បំភិត​បំភ័យ​របស់​រាជ​រដ្ឋាភិបាល​ទៅ​លើ​អ្នក​រិះគន់ គឺ​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ និង​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ដោយ​បញ្ហា​នយោបាយ ក៏​កើន​ឡើង។អង្គការ​លីកាដូ បង្កើត​ឲ្យ​មាន​ទំព័រ​អ្នក​ទោស​នយោបាយ​មួយ​នៅ​ក្នុង​គេហទំព័រ​របស់​អង្គការ​នេះ ដោយ​មាន​អាសយដ្ឋាន(http://www.licadho-cambodia.org/political_prisoners) ដែល​ផ្ទុក​នូវ​ព័ត៌មាន​នៃ​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ ថែម​ទាំង​ដាក់​រូបថត​អ្នក​ទាំង​នោះ​ទៀត​ផង។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/Licahdo-page-on-political-prisoners-05172016084911.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា