ត្រឡប់ក្រោយ

លោក ទៀ បាញ់ ថា មនុស្សអមិត្តព្យាយាមបំបែកបំបាក់ទំនាក់ទំនងកម្ពុជា-វៀតណាម

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ បាន​បញ្ជាក់ថា ភាព​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង វៀតណាម បានធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មិន​សប្បាយចិត្ត​ឡើយ​។ លោក ទៀ បាញ់ អះអាងថា មនុស្ស​អមិត្ត​ដែល​មិន​ពេញចិត្ត​និង​ការដឹកនាំ​របស់​រដ្ឋាភិបាល តែងតែ​ព្យាយាម​ដើរ​ប្រើប្រាស់​ពាក្យ​ញុះញង់​បំបែកបំបាក់​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ដើម្បី​បំពេញ​នូវ​គោលបំណង​អ្វីមួយ​របស់​ពួកគេ​។​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សាលប្រជុំ​ថ្មី​របស់​សកល​វិទ្យាល័យ​ការពារជាតិ ដែលជា​ជំនួយ​របស់​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ពួក​អមិត្ត ដែល​ខ្លា​ចណាស់ ខ្លាច​ជាទីបំផុត​! ខ្លាច​ថា ចំណងមិត្តភាព​កម្ពុជា​-​វៀតណាម ដ៏​ស្អិត ល្មួត​នេះ គេ​មិនអាច​បំពេញ​មហិច្ឆតា​របស់គេ​បាន​នោះទេ​។ […] បើសិន​សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ដ៏​ល្អ ស្អិតល្មួត​របៀប នេះ គឺជា​ឧ​ប​ស័គ្គ​ដ៏​ធំ​ណាស់​សម្រាប់​ពួកគេ​»​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40045&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា