ត្រឡប់ក្រោយ

បក្សយុវជនកម្ពុជានឹងហែញត្តិស្នើព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស

គណបក្សយុវជនកម្ពុជា នឹងហែក្បួននាំញត្តិថ្វាយព្រះមហាក្សត្រស្នើសុំព្រះរាជតម្រិះករណីមន្ត្រីអង្គការអាដហុក ៤នាក់ និងមន្ត្រី គ.ជ.ប មួយរូបកំពុងជាប់ឃុំឃាំង។ ប្រធានគណបក្សយុវជនខ្មែររំពឹងថា សាធារណជនដែលឈឺឆ្អាលករណីនេះនឹងចូលរួមហែញត្តិ ដែលនឹងធ្វើនៅព្រឹកថ្ងៃ ទី៣០ ខែឧសភា ដោយជួបជុំគ្នានៅវិមានឯករាជ្យ ក្បែរព្រះបរមរូបព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ។គម្រោងហែញត្តិរបស់គណបក្សយុវជនកម្ពុជា នេះនឹងចាប់ផ្ដើមដោយមានសមាជិកបក្សនេះចំនួន ៥០នាក់ នឹងបើកចំហសម្រាប់សាធារណជនដែលចង់ចូលរួម។មានប្រសាសន៍នៅរសៀលថ្ងៃទី២១ ខែឧសភា ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ អោយដឹងថា ញត្តិរបស់បក្សលោកគឺប្រាថ្នាទូលថ្វាយព្រះមហាក្សត្រដែលព្រះអង្គគង់ជាប្រធានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីអោយព្រះអង្គមានព្រះរាជតម្រិះលើបញ្ហានេះ។ប្រភពVOD

http://www.rfa.org/khmer/news/human-rights/youth-party-to-petition-to-the-king-05212016071437.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា