អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតអះអាងប្រហាក់ប្រហែលគ្នាថា គណបក្សនយោបាយដែលចូលរួមប្រកួតការបោះឆ្នោតខាងមុខ អាចនឹងមានការខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោត ខណៈមន្ត្រី គ.ជ.ប ពីររូបត្រូវបានតុលាការចោទប្រកាន់ និងកោះហៅឲ្យចូលបំភ្លឺនាពេលឆាប់ៗនេះ។លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសម គំនិត និងសូកប៉ាន់សាក្សី ហើយពេលនេះលោក កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។ចំណែកសមាជិក គ ជ ប កូតាពីគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរជូនដំណឹងថា បានបញ្ជូនទៅចៅក្រោមជម្រះ ពាក់ព័ន្ធនិងសំណុំរឿងហិង្សាផ្លូវវ៉េងស្រេង។សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA លោក ព្រាប កុល យល់ថា ការដែលមន្ត្រី គ.ជ.ប ពីររូប កំពុងជាប់បណ្តឹងនៅតុលាការបែបនេះ លោកព្រួយបារម្ភថា ករណីនេះនឹងធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសថ្នាក់ជាតិខាងមុខ អាចនឹងជួបបញ្ហាប្រឈមនៅថ្ងៃខាងមុខនៅពេលប្រកាសលទ្ធផល ដូចប្រទេសអេស៊ីប។ប្រភពVOD
http://vodhotnews.com/2016/05/hr-watch-political-disagreements-election-results-officials-two-complaints-court