ត្រឡប់ក្រោយ

មូលនីធិខូហ្វីអាណាន់ ជួបពិភាក្សាជាមួយ គ.ជ.ប ដើម្បីផ្ដល់បទពិសោធន៍រៀបចំការបោះឆ្នោត

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រធាន គជប បានស្នើឲ្យមូលនីធិខូហ្វីអាណាន់ ជួយរៀបចំដំណើរការបោះឆ្នោតនៅកម្ពុជា តាមលទ្ធភាពដែលអាចជួយដោះស្រាយបានលើការកំណែទម្រង់គជប ការបោះឆ្នោតសម្រាប់ឆ្នាំ២០១៧ និង២០១៨ និងការចុះឈ្មោះបោះឆ្នោតតាមបែបអេឡិចត្រូនិច។ លោក ហង្ស ពុទ្ធា យល់ថា ការជួបគ្នារវាងគជប និងមូលនីធីខូហ្វីអាណាន់នេះ គឺជាចំណុចវិជ្ជមានមួយក្នុងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ។ជាការឆ្លើយតបលោក Alang Doss នាយកប្រតិបត្តិមូលនិធីខូហ្វីអាណាន់ មិនទាន់បានបញ្ជាក់ថា មូលនីធីលោកនឹងជួយរៀបចំការបោះឆ្នោតនៅកម្ពុជាតាមផែនការយ៉ាងណានោះទេ ដោយលោករងចាំជួបពិភាក្សាជាមួយបណ្ដាអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបន្តទៀតសិន មុននឹងផ្ដល់ចម្លើយប្រាប់ គ.ជ.ប ។ នេះបើតាមលោក ហង្ស ពុទ្ធា។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40139&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា