ត្រឡប់ក្រោយ

អនុប្រធាន គ.ជ.ប នឹងជួបសួរសុខទុក្ខលោក នី ចរិយា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតក្រុមមន្ត្រី ដើម្បីចុះសួរសុខទុក្ខលោក នី ចរិយា ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារភ្នំពេញ (PJ) ក្រោយពីទទួលបានការអនុញ្ញាតពីតុលាការ។អនុប្រធានគ.ជ.ប លោក គួយ ប៊ុនរឿន នឹងដឹកនាំប្រតិភូ ទៅជួបលោក នី ចរិយា អគ្គលេខាធិការរងនៃស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ ដែលកំពុងស្ថិតក្នុងពន្ធនាគារភ្នំពេញ។ ប៉ុន្តែគ.ជ.ប មិនទាន់កំណត់កាលបរិច្ឆេទនៃការចុះជួបលោក នី ចរិយា ឲ្យបានច្បាស់លាស់នោះទេ។ នេះបើតាមការលើកឡើងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប។ ក្រោយពីបញ្ចាប់ជំនួប ជាមួយគណៈប្រតិភូ នៃអង្គការមូលនិធិខូហ្វីអាណាន់ (Kofi Annan Foundation) នៅព្រឹកថ្ងៃនេះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ក្រុមមន្ត្រីទាំងនោះ មានសមាជិករបស់គ.ជ.ប ៣រូប និង អ្នកច្បាប់៤រូប។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40141&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា