ត្រឡប់ក្រោយ

យុទ្ធនាការពាក់អាវខ្មៅនៅតែបន្ត ខណៈអាជ្ញាធរនៅតែព្រមាន

សកម្មជនសិទ្ធិមនុស្សនិងសកម្មជនដីធ្លីបានបន្តធ្វើយុទ្ធនាការពាក់អាវខ្មៅនៅថ្ងៃចន្ទនេះ ដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់។យុទ្ធនាការនេះគឺនៅតែបន្តធ្វើបើទោះជាអាជ្ញាធរគំរាមចាប់ខ្លួននិងបានចាប់ឃាត់ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែសម្រាប់អ្នកធ្វើយុទ្ធនាការនេះនិយាយថាយុទ្ធនាការពាក់អាវខ្មៅនេះមិនមានច្បាប់ណាហាមឃាត់ទេ។នៅថ្ងៃចន្ទនេះជាលើកទី៣នៃការធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់គឺលោក នី ចរិយា។សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់និងបុរីកីឡាបានជួបជុំគ្នានៅសហគមន៍ជម្លោះដីធ្លីមួយហៅថា SOS នៅជិតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញដោយមានគ្នាជាង១០នាក់ ខណៈសមត្ថកិច្ចតាមឃ្លាំមើល ប៉ុន្តែមិនមានការឃាត់ខ្លួននោះទេ។ប្រភពVOD

http://vodhotnews.com/2016/05/activists-still-protest-while-gov-warn

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា