ត្រឡប់ក្រោយ

តំណាងមូលនិធិខូហ្វីអាណាន់ចែករំលែកបទពិសោធន៍ការបោះឆ្នោតដល់គ.ជ.ប

តំណាងមូលនិធិ ខូហ្វីអាណាន់ (Kofi Annan Foundation) បានជួបពិភាក្សាដោះដូរយោបល់លើដំណើរការរៀបចំការបោះឆ្នោតជាមួយអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៤ ខែឧសភា ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ និងការជឿទុកចិត្តពីប្រជាពលរដ្ឋ។ក្រោយជំនួបបិទទ្វារជាងមួយម៉ោងនៅទីស្នាក់ការ គ.ជ.ប នោះ នាយកប្រតិបត្តិកិច្ចការបោះឆ្នោតនៃអង្គការមូលនិធិ ខូហ្វីអាណាន់ លោក អាឡាន់ ដូហ្វ (Alan Doss) ថ្លែងថា លោកពុំបានជជែកអំពីករណីអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលកំពុងជាប់ឃុំឡើយ ពោលគឺផ្ដោតតែលើដំណើរការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។ លោក អាឡាន់ ដូហ្វ បន្ថែមថា លោកបាននិយាយគ្នាច្រើនជាមួយអគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា អំពីអ្វីដែលគួរធ្វើ ដើម្បីកសាងទំនុកចិត្តនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងចែករំលែកបទពិសោធន៍នៃការរៀបចំការបោះឆ្នោតនៅជុំវិញពិភពលោកផងដែរ។ប្រភពRFA

http://www.rfa.org/khmer/news/politics/NEC-meet-Delegations-of-Kofi-Annan-Foundation-05242016060954.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា