ត្រឡប់ក្រោយ

សមាជិកសម្ព័ន្ធកំណែទំរងការបោះឆ្នោត អ៊ឺរ៉ា ជួបពិភាក្សាជាមួយ និងគណៈប្រតិភូមូលនិធិកូហ្វីអាណាន់

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦​​ វេលាម៉ោង៤ និង១៥នាទីរសៀល នៅទីស្នាក់ការកណ្ដាលអង្គការខុមហ្រ្វែល បានរៀបចំកិច្ចប្រជុំមួយរវាងគណៈប្រតិភូមូលនិធិកូហ្វីអាណាន់ និងសមាជិកសម្ព័ន្ធកំណែទំរងការបោះឆ្នោត អ៊ឺរ៉ា។ នៅក្នុងកិច្ចប្រជុំពិភាក្សានោះតំណាងគណៈប្រតិភូ លោក Alen Doss បានណែនាំអំពីកិច្ចការរបស់មូលនិធិ និងអង្គការជាដៃគូររបស់មូលនិធិ និងការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ជាពិសេសសុច្ចរិកភាពនៃការបោះឆ្នោត ដែរផ្ដល់នូវស្ថេភាពសង្គម និងតំណើរការប្រជាធិបតេយ្យ។ តំណាង អ៊ឺរ៉ា ក៏បានធ្វើការជម្រាបជូនអំពីបរិបទការបោះឆ្នោតនៅពេលបច្ចុប្បន្ន ជាពិសេសក្របខណ្ឌច្បាប់បោះឆ្នោត ស្ថានភាពសិទ្ធិមនុស្ស និងសន្ដិសុខ។ សម្ព័ន្ធអ៊ឺរ៉ា ក៏បានស្នើឲ្យមានការជួយតាមដែរអាចធ្វើទៅបានពីសំណាក់មូលនិធិកូហ្វីអាណាន់សម្រាប់ការបោះឆ្នោតខាងមុខនេះ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា