សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ នឹងបន្តប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋរហូតគ្រប់ចំនួន ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឱ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។ពួកគេលើកឡើងបែបនេះ ក្រោយពេលការប្រមូលស្នាមមេដៃពលរដ្ឋពីសំណាក់មន្ត្រីមូលដ្ឋាន និងសកម្មជនរបស់ខ្លួនកន្លងមកជួបប្រទះបញ្ហាមួយចំនួន ដូចជាការឃាត់ខ្លួន និងកោះហៅសាកសួរពីអាជ្ញាធរជាដើម។មន្ត្រីគណបក្សប្រឆាំងនៅខេត្តកំពង់ធំ ឱ្យដឹងថា មានសកម្មជន និងមន្ត្រីរបស់ខ្លួននៅតាមមូលដ្ឋានជិត ១០នាក់ ហើយដែលអាជ្ញាធរ និងសមត្ថកិច្ចបញ្ជាឱ្យបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីដាក់ថ្វាយទៅព្រះមហាក្សត្រតទៅទៀត។ ពួកគេថា សកម្មភាពរារាំង និងការបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនោះ គឺជាការបំភិតបំភ័យ និងគំរាមកំហែងពួកគេទៅវិញ។FRA
http://www.rfa.org/khmer/news/human-rights/cnrp-official-vow-to-collect-thumpprinted-05242016075704.html