ត្រឡប់ក្រោយ

តំណាងរាស្រ្តលោក អ៊ុំ សំអាន បដិសេធមិនឆ្លើយសំណួររបស់ចៅក្រមស៊ើបសួរ

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានបដិសេធមិនឆ្លើយទៅនឹងសំណួររបស់ចៅក្រមស៊ើបសួរ ដោយថាខ្លួនជាតំណាងរាស្រ្តនៅមានអភ័យឯកសិទ្ធិ។ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បានសាកសួរលោក អ៊ុំ សំអាន ប្រហែលជាមួយម៉ោងនៅព្រឹកថ្ងៃពុធនេះទាក់ទងនឹងអ្វីដែលលោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺលោក សំ សុគង់ ថ្លែងថាកូនក្តីរបស់ខ្លួនថាគាត់ជាតំណាងរាស្រ្តនៅមានអភ័យឯកសិទ្ធិនិងថាខ្លួនប្រើប្រាស់សិទ្ធិនេះមិននិយាយជាមួយចៅក្រម។ លោកបន្តថាកូនក្តីរបស់លោកលើកឡើងទៀតថាបើសិនជាចង់ឲ្យខ្លួននិយាយជាមួយចៅក្រម លុះត្រាតែសភាដកអភ័យឯកសិទ្ធិរបស់គាត់ជាមុនសិន។ ប្រភពVOD

http://vodhotnews.com/2016/05/um-sam-an-denied-answering

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា