ត្រឡប់ក្រោយ

មន្ត្រីបក្សប្រឆំាងម្នាក់ទៀតត្រូវបានចាប់ខ្លួនករណីប្រមូលស្នាមមេដៃ

មន្ដ្រីគណបក្សប្រឆាំងឲ្យដឹងថាមន្ត្រីរបស់ខ្លួនមួយរូបនៅខេត្ដកំពតត្រូវបានសមត្ថកិច្ចចាប់ ក្រោយពីចុះប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយកំពុងជាប់ឃុំ។ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពីមេប៉ុស្តិ៍រដ្ឋបាលឃុំត្រពំាងភ្លាំង ស្រុកឈូក ខេត្តកំពត បានហៅទូរស័ព្ទប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងទៅសាកសួរជុំវិញការប្រមូលស្នាមមេដៃពលរដ្ឋ ប៉ុន្តែមន្ត្រីរូបនោះមិនបានចូលទៅបំភ្លឺនោះទេ។ជំទប់ទី១មកពីគណបក្សជំទាស់ នៅឃុំត្រពំាងភ្លាំង លោក សេន សូវ ប្រាប់VODនៅថ្ងៃពុធនេះថាកាលពីថ្ងៃអង្គារម្សិលមិញវេលាម៉ោងជិត៦ល្ងាច នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសហការជាមួយនគរបាលស្រុកឈូកបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំត្រពំាងភ្លាំងមកពីបក្សជំទាស់ លោក ដួង ថុន បញ្ជូនទៅស្នងការនគរបាលខេត្តកំពត ដោយពុំមានដីកាពីតុលាការនោះទេ។ លោកបន្តថា៖ ”អត់មានបង្ហាញដីកាចាប់ខ្លួនទេ គ្រាន់តែគេសួរនាំថាគាត់ទៅផ្តិតមេដៃមានប៉ុន្មាននាក់។ ថាបាន៦នាក់ ផ្ទះណាខ្លះ អានចប់ហើយថាមានបង្ខំគេអត់ ថាអត់ទេ គេមើលន័យហ្នឹងហើយ គេយល់ព្រម គេផ្តិត [មេដៃ] ហើយគេសរសេរកំណត់ហេតុចប់ហើយគេឲ្យផ្តិតមេដៃ គេរុញចូលឡានទៅតែម្តង”។ប្រភពVOD

http://vodhotnews.com/2016/05/police-arrested-cnrp-officials-sent-provincial-commissioner-thumbprints

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា