អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស ថ្លែងថា ការជួបចរចាណាមួយអាចធ្វើឡើង ប្រសិនបើមិនមានការទាមទារឲ្យដោះលែងសកម្មជន និងមន្ត្រីនៃគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ ក្នុងសំណុំរឿងផ្សេងៗគ្នារាប់ពីការបង្កឲ្យមានហិង្សាបញ្ហាព្រំដែននិងការសូកប៉ាន់។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ក្រុមអ្នក សារព័ត៌មាន បន្ទាប់ពីជំនួបរវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង និងលោក អាឡាំង ដូស (Alang Doss) នាយកប្រតិបត្តិនៃមូលនិធិ កូហ្វី អាណាន់ (Kofi Annan Foundation) កាលពីល្ងាចថ្ងៃច័ន្ទថា ការជួបសន្ទនាគឺជាជម្រើសតែមួយគត់ដែលអាចដោះស្រាយជម្លោះនយោបាយក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ។លោក យឹម សុវណ្ណ ថ្លែងថា៖ «វានៅសល់មធ្យោបាយតែមួយគត់ គឺការជជែកគឺការជជែកគ្នា ការសន្ទនាគ្នាដើម្បីរកដំណោះស្រាយ ពីព្រោះបើសិនជាខ្មែរយើងមិនអង្គុយជជែកគ្នា ដោះស្រាយបញ្ហាទេ អត់មាននរណាជួយដោះស្រាយឲ្យយើងទេ អ្នកនៅក្រៅប្រទេស អង្គការសហប្រជាជាតិ គាត់បន្ទាប់បន្សំទេ»។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40199&lg=kh