មេធាវីការពារ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដាក់លិខិតជាផ្លូវការជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្រាប់ពីមូលហេតុចំនួន៣ ដែលលោក កឹម សុខា មិនព្រមចូលបំភ្លឺតាមដីការកោះហៅរបស់តុលាការ ។ តុលាការបានចេញដីការកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី២៦ ឧសភា ក្នុងនាមជាសាក្សី ពីបទសញ្ចរកម្ម ដែលសង្ស័យពាក់ព័ន្ធនឹងករណីកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ។លិខិតចុះថ្ងៃទី២៥ ឧសភានេះ មេធាវីការពារលោក កឹម សុខា ចំនួន៥រូប បានបញ្ជាក់ប្រាប់មូលហេតុចំនួន៣ ចំណុច ដែលប្រធានស្តីទីរូបនេះមិនអាចចូលបំភ្លឺបាននោះ ក្រោមហេតុផលថា ទី១.លោក កឹម សុខា កំពុងជាប់រវល់ក្នុងការបំពេញតួនាទី និងភារកិច្ច ក្នុងអាណត្តិរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=40234&lg=kh