ត្រឡប់ក្រោយ

លោក សម រង្ស៊ី ថារដ្ឋាភិបាលកំពុងប្រើ”ល្បិចកល”ដើម្បីឈ្នះការបោះឆ្នោត

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងរដ្ឋាភិបាលបានធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនិងគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ហើយកំពុងប្រើល្បិចកលដើម្បីឈ្នះការបោះឆ្នោតនៅពេលខាងមុខ។ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលការប្រកាសនេះធ្វើឡើង១ឆ្នាំមុនការបោះឆ្នោត។នៅក្នុងសារមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ លោក សម រង្ស៊ី បានថ្លែងថាការប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់និងការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងរៀបចំធ្វើក្នុងឆ្នាំ២០១៧ និង២០១៨នោះមិនគ្រប់គ្រាន់នោះទេ។ លោកបានលើកឡើងពីករណីធ្ងន់ធ្ងរពីការគាបសង្កត់ផ្នែកនយោបាយដែលកំពុងកើតឡើង។ប្រភពVOD

http://vodhotnews.com/2016/05/sam-rainsy-says-govt-plays-trick-to-win-elections

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា