សមត្ថកិច្ចឃាត់រថយន្តលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នៅលើផ្លូវនរោត្តមក្បែរសាលាពញាហុក នៅថ្ងៃទី២៦ ឧសភា ប៉ុន្តែលោក កឹម សុខា មិននៅក្នុងរថយន្តទេនោះ។មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វិទ្យុអាស៊ីសេរី ថា ក្នុងរថយន្តដែលសមត្ថកិច្ចឃាត់នោះ គឺមានប្រពន្ធលោក កឹម សុខា ខណៈលោក កឹម សុខា កំពុងនៅទីស្នាក់ការកណ្ដាលបក្សនៅចាក់អង្រែនៅឡើយ។ប៉ុន្តែនៅម៉ោងប្រមាណ ១២ថ្ងៃត្រង់នេះ សមត្ថកិច្ចបានអនុញ្ញាតឲ្យរថយន្តនោះត្រឡប់វិញហើយ ក្រោយសមត្ថកិច្ចពិនិត្យក្នុងរថយន្តនោះ មិនឃើញលោក កឹម សុខា។