មន្រ្តីគណបក្សសង្រ្គោះជាតិឲ្យដឹងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា កំពុងស្នាក់នៅ”កន្លែងមានសុវត្ថិភាព”និងមិនទាន់ត្រូវបានឃាត់ខ្លួនអ្វីនោះទេ រហូតមកដល់ម៉ោង៣និង៣០នាទីនេះ។តំណាងរាស្រ្តបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានឲ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះមន្រ្តីគណបក្សនិងអ្នកគាំទ្របានមកជួបជុំគ្នានៅទីស្នាក់ការគណបក្សដើម្បីលើកទឹកចិត្តលោក កឹម សុខា។ លោកបដិសេធមិនអត្ថាធិប្បាយថាតើលោក កឹម សុខា កំពុងស្នាក់នៅកន្លែងណា ដោយគ្រាន់តែបញ្ជាក់ថាលោកនៅកន្លែងមានសុវត្ថិភាពនិងមិនមានការចាប់ខ្លួននោះទេ។លោក អេង ឆៃអ៊ាង ឲ្យដឹងទៀតថាគណបក្សកំពុងតែទាក់ទងស្នើសុំជំនួយពីស្ថានទូតនានានិងសហគមន៍អន្តរជាតិលើករណី លោក កឹម សុខា។ លោកបន្តថាអ្នកគាំទ្រគណបក្សនៅតាមខេត្តនានាច្បាស់នឹងមករាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្តលោក កឹម សុខា។ប្រភពវីអូឌី
http://vodhotnews.com/2016/05/cnrp-says-kem-sokha-at-safe-place