អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) ជំរុញ ឲ្យមានការស៊ើបអង្កេតស៊ីជម្រៅករណីអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលវាយដំច្រំធាក់លើតំណាងរាស្ត្របក្សប្រឆាំងនៅមុខមន្ទីររដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៥។ យូមែន រ៉ៃត៍ វ៉ច្ឆ ថាការកាត់ទោសត្រឹមតែអង្គរក្ស ៣នាក់ដែលចេញសារភាព គឺមិនទាន់គ្រប់គ្រាន់ឡើយ។ការជំរុញឲ្យមានការស៊ើបអង្កេតទូលំទូលាយលើករណីវាយដំ តំណាងរាស្ត្របក្សប្រឆាំងនេះ ធ្វើឡើងមុនពេលសាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមកាត់ទោសអង្គរក្សទាំង ៣នាក់របស់លោក ហ៊ុន សែន នៅថ្ងៃទី២៧ ឧសភា។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២៦ ឧសភា មានចំណងជើងថា «កម្ពុជា ឈប់បិទបាំងអំពើហិង្សានយោបាយ» យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរតែស្នើសុំអង្គការសហប្រជាជាតិ ឲ្យចូលមកជួយស៊ើបអង្កេតពេញលេញ និងឯករាជ្យ នូវករណីវាយដំលើតំណាងរាស្ត្របក្សប្រឆាំង។ប្រភពRFA
http://www.rfa.org/khmer/news/law/HRW-calls-for-full-investigation-attack-by-Hun-Sen-bodyguards-on-opposition-lawmakers-05262016072630.html