ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់CNRP បដិសេធព័ត៌មានមួយថាលោក កឹម សុខា យល់ព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ច

មន្ដ្រីជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​លោក​ កឹ​ម​ សុខា​ នឹង​មិន​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ នោះ​ទេ​ ដែល​ជា​ការ​ឆ្លើយ​តប​ ចំពោះ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ បាន​ចុះ​ផ្សាយ​មុន​នេះ​ប​ន្ថិ​ច​ថា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ យល់ព្រម​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​ ។​លោក​ ប៉ុ​ល​ ហំ​ម​ ប្រធាន​គណៈ​ក​ម្មា​ការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ FM102​ ថា​លោក​មិន​បានដឹង​ថា​ លោក​ កឹ​ម​ សុខា​ នៅ​ទីណា​ទេ​ ហើយ​ក៏​មិន​បានដឹង​ថា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ យល់ព្រម​ ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​នោះ​ដែរ​ ។​​សារព័ត៌មាន​ ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ លោក​ ប៉ុ​ល​ ហំ​ម​ នឹង​បន្ត​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ ប៉ុន្តែ​ លោក​ ប៉ុ​ល​ ហំ​ម​ ថា​ មិន​ពិត​ទេ​ ។​​ទោះជា​យ៉ាងណា​ មិន​ទាន់​ឃើញ​មាន​ប្រភព​ឯករាជ្យ​ណាមួយ​ បញ្ជាក់​បន្ថែម​លើ​ប្រភព​នេះ​ទេ​ ។​​ប្រភព​វិទ្យុ​ស្ដ្រី​ FM102

 

http://wmc.org.kh/blog/archives/19006

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា