អាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនជំទប់ទី២ មកគណបក្សប្រឆាំងនៅខេត្តតាកែវ រឿងប្រមូលស្នាមមេដៃពលរដ្ឋថ្វាយព្រះមហាក្សត្រ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ។ប្រធានគណៈកម្មការប្រតិបត្តិ គណបក្សសង្គ្រោះជាតិខេត្តតាកែវ លោក ម៉ៅ សុផល ឲ្យវិទ្យុអាស៊ីសេរី ដឹងថា នៅល្ងាចថ្ងៃទី២៦ ឧសភានេះ ស្នងការខេត្តតាកែវបានដោះលែងជំទប់ទី២របស់គណបក្សសិទ្ធិមនុស្ស លោក ខែង សំអាត ហើយ បន្ទាប់ពីសាកសួរ និងធ្វើកិច្ចសន្យា។ យ៉ាងណាក៏ដោយ លោក ម៉ៅ សុផល ចាត់ទុកការឃាត់ខ្លួននេះ ជាការគំរាមគំហែងមន្ត្រីគណបក្សរបស់លោកឲ្យភ័យខ្លាច ក្នុងសកម្មភាពនយោបាយនៅទូទាំងខេត្តតាកែវទាំងមូល៖ «ខ្ញុំយល់ថា អំពី បញ្ហានេះ បញ្ហាផ្ដិតមេដៃជូនព្រះមហាក្សត្រ គឺអត់ខុសទេ ពីព្រោះការផ្ដិតមេដៃនេះ យើងផ្ដិតមេដៃដែលប្រជាពលរដ្ឋមិនសប្បាយចិត្តអីមួយ ការផ្ដិតមេដៃជូនព្រះមហាក្សត្រ ឬក៏ជូនរដ្ឋសភា ឬក៏ជូនដល់រដ្ឋាភិបាល ជាសិទ្ធិប្រជាពលរដ្ឋ។ ចឹងអាបញ្ហាផ្ដិតមេដៃនេះ គឺអត់មានខុសច្បាប់ទេ»។ ប្រភពRFA
http://www.rfa.org/khmer/news/politics/catch-cnrp-activist-at-Takeo-05262016090441.html