ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាជំរុញឲ្យបក្សជាប់ឆ្នោតទាំង ពីរ វិលមករកតុចរចាឡើងវិញជាបន្ទាន់ដើម្បីបញ្ចប់វិបត្តិនយោបាយ បច្ចុប្បន្ន។ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនផ្សព្វផ្សាយនៅទំព័រហេ្វស ប៊ុក(FACEBOOK)នៅល្ងាចថ្ងៃទី២៦ ឧសភា នេះ ស្ថានទូតសហរដ្ឋអាមេរិកបង្ហាញក្ដីបារម្ភអំពីព្រឹត្ដិការណ៍នយោបាយ ដែលរដ្ឋាភិបាល បានប្រើកម្លាំងប្រដាប់អាវុធសម្រុកចូលទីស្នាក់ការគណបក្សសង្គ្រោះ ជាតិដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ស្ថានទូតសហរដ្ឋអាមេរិក ចាត់ទុកការប្រើកម្លាំងប្រដាប់អាវុធនេះថា ជាជំហានដ៏គ្រោះថ្នាក់។ នៅថ្ងៃដដែលនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រាប់ពលរដ្ឋរបស់ខ្លួន ឲ្យនៅឆ្ងាយពីបរិវេណទីស្នាក់ការបក្សប្រឆាំង តាមបណ្ដោយផ្លូវព្រះនរោត្ដម។អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាមែន (Jay Raman) ថ្លែងបែបនេះនៅក្នុងបណ្ដាញទំនាក់ទំនងធ្វីទ័រ (Twitter) នៅថ្ងៃទី២៦ ឧសភា ក្រោយពីកម្លាំងប្រដាប់អាវុធបានឡោមព័ទ្ធទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ និងស្ទាក់ឃាត់នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក។ប្រភពRFA
http://www.rfa.org/khmer/news/politics/US-urge-party-to-resume-dialogue-immediately-05262016082548.html