តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសមនុស្ស៣នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយតំណាងរាស្រ្តបក្សសង្រ្គោះជាតិ២រូប កាលពីខែតុលា ឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ តែសម្រេចព្យួរទោស៣ឆ្នាំ។កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករដែលគេស្គាល់ថាគាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។ អ្នកវាយតំណាងរាស្រ្តទាំងបីនាក់នោះគឺឈ្មោះចាយ សារិទ្ធ ឈ្មោះ ម៉ៅ ហឿន និងឈ្មោះ សុត វណ្ណនី។ ពួកគេបានចូលសារភាពកាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៥ ភ្លាមៗក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនពួកគេឲ្យបាននិងឲ្យពួកគេចេញសារភាពជាការប្រសើរ។ប្រភពVOD
http://vodhotnews.com/2016/05/court-allows-for-one-year-jail-for-beaten-lawmakers