ត្រឡប់ក្រោយ

តំណាងរាស្រ្តរងគ្រោះ CNRP ទាំងពីររូបមិនអាចទទួល យកការប្រកាស សាលក្រមសាលាដំបូង

ក្រោយពីចៅក្រម សាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានប្រកាសសាលក្រម ទៅលើជនជាប់ចោទទាំង ៣រូប ដែលបានវាយអ្នក តំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ (CNRP) នោះ តំណាងរាស្រ្តទាំងពីររូប បានអះអាងថា មិនអាចទទួលយកបានឡើយ។នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លោក ហេង សុខណា បានប្រកាសសាលក្រមដោយ សម្រេចផ្តន្ទាទោសជនជាប់ចោទ ៣នាក់ ករណីវាយតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៤ឆ្នាំ តែអនុវត្ត១ឆ្នាំ និង សងសំណងជំងឺចិត្ត ដល់ជនរងគ្រោះម្នាក់ៗ ៤០លានរៀល ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។  លោក គង់ សភា តំណាងរាស្ត្រមណ្ឌល ស្វាយរៀងរបស់ CNRP បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មានក្រោយ បញ្ចប់កិច្ចប្រជុំរបស់បក្សថា “យើងខ្ញុំទាំងពីរនាក់មិនអាច ទទួលយកសាលក្រមហ្នឹងបានទេ ហើយនីតិវិធីបន្តទៀត យើងមិនទាន់ដឹងទេ នៅពិភាក្សាជាមួយមេធាវីបន្តទៀត”។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា