ត្រឡប់ក្រោយ

CPP ចង់ឲ្យដៃគូសន្ទនារើសប្រធានក្រុមតំណាងរាស្ត្រភាគតិចឡើងវិញ

លោក ឈាង វុន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រដ្ឋ​សភា បាន​អះអាង​ថា ក្រុមអ្នក​តំណាង​រាស្ត្រ​បក្ស​កាន់អំណាច​ចង់​ឲ្យដៃគូ​សន្ទនា​របស់​ខ្លួន​រើស​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ឡើង​វិញ។ លោក​បាន​ថ្លែងបែបនេះ ទៅ​កាន់អ្នក​សារព័ត៌មាន​បន្ទាប់​កិច្ច​ប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​នាព្រឹក​ថ្ងៃសុក្រនេះ។លោក ឈាង វុន បាន​កត់​សម្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​បញ្ហា​ដោយសារ​ឯកឧត្តម សម រង្ស៊ី លែងជា​សមាជិក​សភា ហើយឯកឧត្តម កឹម សុខា កំពុង​ជាប់រឿងក្តីក្តាំ។ ទាក់ទង​នឹងចំណាត់​ការ​លើ​ឯកឧត្តម កឹម សុខា ដែល​ត្រូវ​បាន​អយ្យការ​សាលាដំបូង​រាជ​ធានីភ្នំពេញ ចោទប្រកាន់ពីបទ «បដិសេធ​ក្នុងការចូលខ្លួន» នោះ លោក ឈាង វុន បាន​បញ្ជាក់ថា សភា កំពុង​រង់ចាំមើល​នីតិវិធីតុលាការ៕ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40286&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា